បាយស្រូបលៀសសមុទ្រក្រហម

លៀសសមុទ្រក្រហមរបស់យើងត្រូវបានរៀបចំរួចជាស្រេច ដូច្នេះយើងមិនណែនាំឱ្យចម្អិនវាជាមួយបាយក្នុងពេលតែមួយនោះទេ។ មុខម្ហូបនេះនឹងមានលក្ខណៈដូចជាបាយច្របល់ ប៉ុន្តែមានរសជាតិឆ្ងាញ់ពិសាខ្លាំងណាស់ សូមសាកល្បងទាំងអស់គ្នា។

  • សម្រាប់មនុស្ស: ៤ នាក

  • រយៈពេល: ៣០ នាទី
  • ប្រភេទម្ហូប: ជប៉ុន
  • កម្រិត: ងាយស្រួល

/hokkigai-rice

គ្រឿងផ្សំ៖

  • បាយ ៤ ចាន (ឬអង្ករ ៤ កំប៉ុង)
  • លៀសសមុទ្រក្រហម ៤ បន្ទះ
  • ទឹកស៊ីអ៊ីវជប៉ុន ៣ ស្លាបព្រាបាយ
  • ស្រាសាខេ (Sake) ៣ ស្លាបព្រាបាយ
  • ស្រាមីរិន (Mirin) ៣ ស្លាបព្រាបាយ
  • អំបិល (បរិមាណតាមចំណូលចិត្ត)

Hokkigai Rice

របៀបធ្វើ៖

១. លាងអង្ករទុកឱ្យស្រស់ទឹក រយៈពេល ៣០ នាទីមុនពេលដាំ។
២. រំលាយទឹកកកលៀសសមុទ្រដែលបានសម្អាតរួច រួចហាន់វាជាសរសៃវែងៗស្តើងៗល្មមញ៉ាំ។
៣. លាយទឹកស៊ីអ៊ីវ ស្រាសាខេ និងស្រាមីរិន រួចដាំឱ្យពុះ បន្ទាប់មកដាក់លៀសចូលឱ្យពុះម្តងទៀត រួចបិទភ្លើង ហើយស្រង់លៀសចេញភ្លាមៗ។
៤. យកទឹកស៊ុបដែលត្រជាក់ហើយ ចាក់ចូលក្នុងអង្ករដែលត្រៀមទុកក្នុងជំហានទី ១ រួចបន្ថែមទឹកតាមកម្រិតកំណត់ក្នុងឆ្នាំងបាយអគ្គិសនី ហើយដាំបាយជាធម្មតា។
៥. នៅពេលបាយឆ្អិន យកលៀសសមុទ្រមកច្របល់ជាមួយបាយដែលកំពុងក្តៅឱ្យសព្វ។
៦. រីករាយជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃលៀសសមុទ្រក្រហម។

 

 

 


Related News

Kaki Miso Yaki
Kaki Miso Yaki

How To Enjoy Pink Pickled Ginger The Japanese Way
How To Enjoy Pink Pickled Ginger The Japanese Way

Salmon Tartare & Ebiko
Salmon Tartare & Ebiko

Hotate Kaiware Wasabi-Ae
Hotate Kaiware Wasabi-Ae

Bay Scallop Alfredo
Bay Scallop Alfredo


main.add_cart_success