Salmon Tartare & Ebiko
គ្រឿងផ្សំ
-
សាច់ត្រីសល់ម៉ុង sashimi-grade 200g
-
ពងបង្គា (Ebiko) 30g
-
ខ្ទឹមក្រហម 1/4 មើម (ចិញ្ច្រាំឱ្យម៉ត់)
-
ផ្លែប៊ឺ 1/2 ផ្លែ (កាត់ជាដុំការ៉េតូចៗ)
-
ល្ងលីង 1 ស្លាបព្រាកាហ្វេ
-
ទឹកស៊ីអ៊ីវជប៉ុន 1 ស្លាបព្រាបាយ
-
ប្រេងល្ង 1 ស្លាបព្រាកាហ្វេ
-
ទឹកក្រូចឆ្មារ 1 ស្លាបព្រាកាហ្វេ
-
ស្ករស 1/2 ស្លាបព្រាកាហ្វេ
-
ម្រេចខ្មៅ
វិធីធ្វើ
-
រៀបចំគ្រឿងផ្សំ៖ កាត់សាច់ត្រីសល់ម៉ុង និងផ្លែប៊ឺជាដុំការ៉េតូចៗ។ ចិញ្ច្រាំខ្ទឹមក្រហមឱ្យម៉ត់។
-
ធ្វើទឹកជ្រលក់៖ លាយទឹកស៊ីអ៊ីវ, ប្រេងល្ង, ទឹកក្រូចឆ្មារ, ស្ករស និងម្រេចខ្មៅបន្តិច បញ្ចូលគ្នាឱ្យសព្វ។
-
ច្របល់ Tartare៖ ដាក់សាច់ត្រីសល់ម៉ុង និងខ្ទឹមក្រហមចូលក្នុងចានគោម ស្រោចទឹកជ្រលក់ពីលើ ហើយច្របល់ស្រាលៗ។ ចុងក្រោយ ដាក់ផ្លែប៊ឺចូល រួចច្របល់ដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យបាក់បែករូបរាង។
-
រៀបចំដាក់ចាន៖ ប្រើពុម្ពមូលដើម្បីកែច្នៃរូបរាង Tartare រួចរៀបពងបង្គា (Ebiko) ពីលើ ហើយរ៉ាយល្ងលីងជាការស្រេច។
គន្លឹះ៖ ត្រូវប្រើត្រីសល់ម៉ុងស្ដង់ដារ sashimi-grade រក្សាភាពត្រជាក់ពេញមួយដំណើរការរៀបចំ និងទទួលទានភ្លាមៗបន្ទាប់ពីធ្វើរួច។
